
GRAND ROYALGOLF & RESORTSក្រុមហ៊ុន ហ្គ្រេន រ៉ូយ៉ាល់ ហ្គោល អ៊ែន រីស៊ត


អំពី GRGR
សូមស្វាគមន៍មកកាន់ GRGR
ក្រុមហ៊ុន ហ្គ្រេន រ៉ូយ៉ាល់ ហ្គោល អ៊ែន រីស៊ត (GRGR) ឯ.ក គឺជាសមាជិកថ្មីបំផុតនៃផលប័ត្រក្រុមហ៊ុនជីបម៉ុង។ បង្កើតឡើងក្នុងឆ្នាំ ២០២០ ក្រុមហ៊ុននេះគ្រប់គ្រង និងដំណើរការទីលានវាយកូនហ្គោលទាំងពីរដែលទើបទិញថ្មី គឺក្លឹបវាយកូនហ្គោលហ្គ្រេនភ្នំពេញ និងក្លឹបវាយកូនហ្គោលរ៉ូយ៉ាល់ភ្នំពេញ ព្រមទាំងសម្ភារៈបរិក្ខារគាំទ្រនានា។
ចក្ខុវិស័យរបស់ GRGR គឺក្លាយជាកន្លែងរីសតវាយកូនហ្គោលឈានមុខ និងគួរឱ្យទុកចិត្តបំផុតនៅអាស៊ី ដោយខិតខំផ្តល់ជូននូវបទពិសោធន៍វាយកូនហ្គោលអាស៊ីលំដាប់ពិភពលោក តាមរយៈសម្ភារៈបរិក្ខារប្រកបដោយគុណភាព និងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ។
សារពីស្ថាបនិក
ជីបម៉ុងមានមោទនភាពដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននានានៅកម្ពុជា ដែលសម្រេចបាននូវកំណើនដ៏គួរឱ្យកត់សម្គាល់ក្នុងរយៈពេលបីទសវត្សរ៍កន្លងមក និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍព្រះរាជាណាចក្រ។
ជាមួយនឹងការពង្រីកដែលមិនឈប់ឈរ យើងកំពុងបោះជំហានមួយទៀតចូលទៅក្នុងអាជីវកម្មកីឡាលំដាប់ខ្ពស់ គឺក្លឹបវាយកូនហ្គោល តាមរយៈការបង្កើតក្រុមហ៊ុន ហ្គ្រេន រ៉ូយ៉ាល់ ហ្គោល អ៊ែន រីស៊ត (GRGR) ដើម្បីដំណើរការ និងគ្រប់គ្រងក្លឹបវាយកូនហ្គោលស្តង់ដារអន្តរជាតិចំនួនពីរ គឺក្លឹបវាយកូនហ្គោលហ្គ្រេនភ្នំពេញ និងក្លឹបវាយកូនហ្គោលរ៉ូយ៉ាល់ភ្នំពេញ។
ដោយសារមូលដ្ឋានដ៏រឹងមាំនៅលើទីផ្សារកម្ពុជា និងផលប័ត្រអាជីវកម្មចម្រុះ ចក្ខុវិស័យរបស់ GRGR គឺក្លាយជាកន្លែងរីសតវាយកូនហ្គោលឈានមុខ និងគួរឱ្យទុកចិត្តបំផុតនៅអាស៊ី។ យើងខិតខំផ្តល់ជូននូវបទពិសោធន៍វាយកូនហ្គោលអាស៊ីលំដាប់ពិភពលោក តាមរយៈសម្ភារៈបរិក្ខារប្រកបដោយគុណភាព និងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនបច្ចុប្បន្ន និងអតិថិជនអនាគតទាំងអស់ចំពោះការគាំទ្ររបស់លោកអ្នក។ យើងទន្ទឹងរង់ចាំដោយក្តីរីករាយក្នុងការស្វាគមន៍លោកអ្នកមកកាន់ក្លឹបវាយកូនហ្គោលហ្គ្រេនភ្នំពេញ និងក្លឹបវាយកូនហ្គោលរ៉ូយ៉ាល់ភ្នំពេញ។

កំណើនដ៏រហ័សរបស់យើង
ពីចក្ខុវិស័យ ទៅជាការពិត

- 1982 — សម្ភារៈ និងទំនិញប្រើប្រាស់
- 2007 — ក្បឿង និងបំពង់បេតុង
- 2008 — អចលនទ្រព្យលំនៅដ្ឋាន
- 2009 — ស្រាបៀរ និងភេសជ្ជៈ
- 2014 — កំប៉ុង និងគម្រប
- 2014 — ស៊ីម៉ងត៍
- 2016 — បដិសណ្ឋារកិច្ច
- 2016 — សំណង់
- 2017 — ចំណីសត្វ និងកសិដ្ឋាន
- 2017 — លក់រាយ
- 2017 — បដិសណ្ឋារកិច្ច
- 2018 — ធនាគារ
- 2018 — កីឡាវាយកូនហ្គោល
- 2019 — អភិវឌ្ឍន៍អចលនទ្រព្យ
ទីតាំងរបស់យើង
ភ្នំពេញ
ទីលានវាយកូនហ្គោលលំដាប់ពិភពលោកចំនួនពីរ នៅចំកណ្តាលប្រទេសកម្ពុជា
ក្លឹបវាយកូនហ្គោលហ្គ្រេនភ្នំពេញស្វែងយល់ ក្លឹបវាយកូនហ្គោលហ្គ្រេនភ្នំពេញ
ក្លឹបវាយកូនហ្គោលរ៉ូយ៉ាល់ភ្នំពេញស្វែងយល់ ក្លឹបវាយកូនហ្គោលរ៉ូយ៉ាល់ភ្នំពេញ

